តើយើងអាចជួយអ្នកដូចម្តេចខ្លះ ថ្ងៃនេះ?

We need your feedback! Help us improve L&I's website.

សូមទាក់ទងក្រសួងការងារ &ឧស្សាហកម្មនៃរដ្ឋវ៉ាស៊ីងតោន (Washington State Department of Labor & Industries) សម្រាប់ព័ត៌មានអំពីកម្មវិធី និងសេវារបស់ភ្នាក់ងារជាភាសារបស់អ្នកតាមរយៈលេខ 1-800-547-8367.

នៅពេលអ្នកកំពុងទូរស័ព្ទ សូមចាំមួយភ្លែតខណៈពេលយើងទូរស័ព្ទទៅអ្នកបកប្រែដើម្បីជួយពួកយើង។ អ្នកអាចរៀនបន្ថែមទៀតអំពីកម្មវិធី និងសេវារបស់ពួកយើងដែលមានដាក់នៅខាងក្រោម ហើយទទួលបានឯកសារដែលបានបកប្រែ។ សេវានេះគឺឥតគិតថ្លៃ។.

សូមឲ្យពួកយើងដឹងប្រសិនបើអ្នកត្រូវបានបដិសេធនូវសេវាបកប្រែផ្ទាល់មាត់ ឬបកប្រែឯកសារឲ្យគ្រប់គ្រាន់ ឬមានការបារម្ភ ពាក្យបណ្តឹង ឬសំណួរទាក់ទងនឹងសេវាអតិថិជនណាមួយនោះ។.

ការងារ និងឧស្សាហកម្ម (Labor & Industries) គឺមិនទាក់ទិនជាមួយនឹងសេវាអន្តោប្រវេសន៍ និងសញ្ជាតិទេ(Immigration and Naturalization Service) ។ យើងនឹងមិនរាយការណ៍កម្មករគ្មានឯកសារ ទៅរដ្ឋាភិបាលសហព័ន្ធ ឬអាជ្ញាធរប៉ូលិសក្នុងតំបន់ - វាគឺជាចេតនារបស់យើងដើម្បីធានាឱ្យបាននូវកម្មករនិយោជិកត្រូវបានផ្តល់ឱ្យនូវកន្លែងធ្វើការដែលមានសុវត្ថិភាព ប្រាក់ឈ្នួលសមរម្យ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រប្រសិនបើមានរងរបួស។.

បុគ្គលិករបស់យើងអាចជួយអ្នកឲ្យយល់បាន:

សម្រាប់បុគ្គលិកធ្វើការ

  • ការទាមទារសំណងរបស់បុគ្គលិកធ្វើការ និងការបង់ថ្លៃការបាត់បង់ពេលវេលា។.
  • ររបៀបស្វែងរកវេជ្ជបណ្ឌិត។.
  • តម្រូវការការសម្រាក និងពេលញ៉ាំអាហារ.
  • ប្រាក់ខែអប្បបរិមា និងថ្លៃឈ្នួលធ្វើការលើសម៉ោង.
  • ររបៀបដាក់ពាក្យបណ្តឹងសិទ្ធិរបស់បុគ្គលិកធ្វើការ.
  • តម្រូវការសុវត្ថិភាពកន្លែងធ្វើការ និងរបៀបដាក់ពាក្យបណ្តឹងសុវត្ថិភាពកន្លែងធ្វើការ។.
  • របៀបដាក់ពាក្យបណ្តឹងប្រសិនអ្នកត្រូវបានសងសឹកប្រឆាំងចំពោះការបញ្ចេញសិទ្ធិរបស់អ្នកចំពោះកន្លែងធ្វើការមានសុវត្ថិភាព និងសុខភាពល្អ។.
  • របៀបដាក់ពាក្យបណ្តឹងប្រសិននិយោជករបស់អ្នកសងសឹកប្រឆាំងនឹងអ្នកចំពោះគ្រោះថ្នាក់កន្លែងធ្វើការ។.

សម្រាប់ម្ចាស់ពាណិជ្ជកម្ម

  • តើត្រូវធ្វើអ្វី ប្រសិនបើបុគ្គលិករបស់អ្នកត្រូវរបួស។.
  • ររបៀបស្នើសុំការប្រឹក្សាសុវត្ថិភាព និងសុខភាព។.
  • របៀបដាក់របាយការណ៍ត្រីមាស។.
  • សម្ភារៈហឹ្វកហាត់សុវត្ថិភាព។។.
  • លិខិតអនុញ្ញាត និងការធ្វើអធិការកិច្ច។.
  • តម្រូវការពាណិជ្ជកម្ម L&I។.
  • ព័ត៌មានសម្រាប់ម្ចាស់អាជីវកម្មតូចៗ។.

សម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋកម្ម

ប្រសិនបើអ្នកជាជនរងគ្រោះនៃឧក្រិដ្ឋកម្មហឹង្សា កម្មវិធីសំណងជនរងគ្រោះនៃឧក្រិដ្ឋកម្ម (Crime Victims Compensation Program) អាចមានលទ្ធភាពជួយបាន។ សូមទូរស័ព្ទ 1-800-762-3716 ហើយចាំមួយភ្លែតខណៈពេលយើងទូរស័ព្ទទៅអ្នកបកប្រែដើម្បីជួយពួកយើង។.

ដាក់ពាក្យប្ដឹង​លើសិទ្ធិទទួលបានជំនួយភាសា និងសិទ្ធិពលរដ្ឋផ្សេងទៀត

ចំណងជើងទី VI នៃច្បាប់​សិទ្ធិពលរដ្ឋ​ហាមឃាត់មិនឲ្យមានការរើសអើងដោយសារតែកត្តាពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍នៅក្នុង​កម្មវិធី ឬសកម្មភាពណាមួយដែលទទួលបានមូលនិធិពីសហព័ន្ធ ឬជំនួយ​ផ្នែកហិរញ្ញវត្ថុពីសហព័ន្ធផ្សេងទៀតនោះឡើយ។ ប្រសិនបើលោកអ្នក​បានស្នើសុំសេវាកម្ម ហើយមិនបានទទួលសេវាកម្មទាំងនេះ​ជាភាសាដែលលោកអ្នកពេញចិត្ត ឬលោកអ្នកមានអារម្មណ៍ថា ក្រសួងការងារ និងឧស្សាហកម្មបានរើសអើងប្រឆាំងនឹងរូបលោកអ្នក សូមទាក់ទងមកកាន់​ Civil Rights Complaint Hotline (ខ្សែទូរស័ព្ទទាន់ហេតុការណ៍​ផ្នែកសិទ្ធិពលរដ្ឋ) របស់ L&I តាមរយៈលេខ 1-855-682-0778។ ជម្រើសផ្សេងទៀត​សម្រាប់ការបំពេញ​បណ្ដឹងប្រឆាំងនឹងការរើសអើង​រួមមានការទំនាក់ទំនងទៅកាន់៖ Washington State Office of the Attorney General (ការិយាល័យ​អគ្គព្រះរាជអាជ្ញារដ្ឋវ៉ាស៊ីនតោន) (ទូរស័ព្ទ៖ 1-800-551-4636), Washington State Human Rights Commission (គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋវ៉ាស៊ីនតោន) (ទូរស័ព្ទ៖ 1-800-233-3247), The U.S. Department of Labor (ក្រសួងការងារសហរដ្ឋអាមេរិក) (ទូរស័ព្ទ៖ 1-202-693-6500) និង Department of Justice (ក្រសួងយុត្តិធម៌) សហរដ្ឋអាមេរិក (ទូរស័ព្ទ៖ 1-855-856-1247)។


សេវាចូលប្រើប្រាស់ភាសា

Access Washington official state portal

  © Washington State Dept. of Labor & Industries. Use of this site is subject to the laws of the state of Washington.

Help us improve