ហៅទូរសព្ទដើម្បីកំណត់ពេលវេលាចូលជួបនៅការិយាល័យក្នុងតំបន់
ចុចទីនេះ ដើម្បីស្វែងរកការិយាល័យដែលនៅជិតបំផុត។.
- Olympia-Tumwater: 360-902-5799
- Aberdeen: 360-533-8200
- Bellevue: 425-990-1400
- Bellingham: 360-647-7300
- East Wenatchee: 509-886-6500
- Everett: 425-290-1300
- Kelso: 360-575-6900
- Kennewick: 509-735-0100
- Moses Lake: 509-764-6900
- Mount Vernon: 360-416-3000
- Pullman: 509-334-5296
- Seattle: 206-515-2800
- Sequim: 360-417-2700
- Silverdale: 360-308-2800
- Spokane: 509-324-2600
- Tacoma: 509-324-2600
- Tukwila: 206-835-1000
- Union Gap: 509-454-3700
- Vancouver: 360-896-2300
ព័ត៌មានទូទៅ
សូមទាក់ទងក្រសួងការងារ &ឧស្សាហកម្មនៃរដ្ឋវ៉ាស៊ីងតោន (Washington State Department of Labor & Industries) សម្រាប់ព័ត៌មានអំពីកម្មវិធី និងសេវារបស់ភ្នាក់ងារជាភាសារបស់អ្នកតាមរយៈលេខ 1-800-547-8367.
នៅពេលអ្នកកំពុងទូរស័ព្ទ សូមចាំមួយភ្លែតខណៈពេលយើងទូរស័ព្ទទៅអ្នកបកប្រែដើម្បីជួយពួកយើង។ អ្នកអាចរៀនបន្ថែមទៀតអំពីកម្មវិធី និងសេវារបស់ពួកយើងដែលមានដាក់នៅខាងក្រោម ហើយទទួលបានឯកសារដែលបានបកប្រែ។ សេវានេះគឺឥតគិតថ្លៃ។.
សូមឲ្យពួកយើងដឹងប្រសិនបើអ្នកត្រូវបានបដិសេធនូវសេវាបកប្រែផ្ទាល់មាត់ ឬបកប្រែឯកសារឲ្យគ្រប់គ្រាន់ ឬមានការបារម្ភ ពាក្យបណ្តឹង ឬសំណួរទាក់ទងនឹងសេវាអតិថិជនណាមួយនោះ។.
ការងារ និងឧស្សាហកម្ម (Labor & Industries) គឺមិនទាក់ទិនជាមួយនឹងសេវាអន្តោប្រវេសន៍ និងសញ្ជាតិទេ(Immigration and Naturalization Service) ។ យើងនឹងមិនរាយការណ៍កម្មករគ្មានឯកសារ ទៅរដ្ឋាភិបាលសហព័ន្ធ ឬអាជ្ញាធរប៉ូលិសក្នុងតំបន់ - វាគឺជាចេតនារបស់យើងដើម្បីធានាឱ្យបាននូវកម្មករនិយោជិកត្រូវបានផ្តល់ឱ្យនូវកន្លែងធ្វើការដែលមានសុវត្ថិភាព ប្រាក់ឈ្នួលសមរម្យ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រប្រសិនបើមានរងរបួស។.
ឯកសារស្ដីពីកូរ៉ូណាវីរុស (COVID-19)
- COVID-19: Review of Respiratory Protection for Workers (F414-161-214)
- Coronavirus (COVID-19) Prevention: General Requirements and Prevention Ideas for Workplaces (F414-164-214)
- Food Processing-Warehouse Coronavirus (COVID-19) Fact Sheet (F414-166-214)
បុគ្គលិករបស់យើងអាចជួយអ្នកឲ្យយល់បាន:
សម្រាប់បុគ្គលិកធ្វើការ
- ការទាមទារសំណងរបស់បុគ្គលិកធ្វើការ និងការបង់ថ្លៃការបាត់បង់ពេលវេលា។.
ររបៀបស្វែងរកវេជ្ជបណ្ឌិត។. - តម្រូវការការសម្រាក និងពេលញ៉ាំអាហារ.
- ប្រាក់ខែអប្បបរិមា និងថ្លៃឈ្នួលធ្វើការលើសម៉ោង.
- ររបៀបដាក់ពាក្យបណ្តឹងសិទ្ធិរបស់បុគ្គលិកធ្វើការ.
- តម្រូវការសុវត្ថិភាពកន្លែងធ្វើការ និងរបៀបដាក់ពាក្យបណ្តឹងសុវត្ថិភាពកន្លែងធ្វើការ។.
- របៀបដាក់ពាក្យបណ្តឹងប្រសិនអ្នកត្រូវបានសងសឹកប្រឆាំងចំពោះការបញ្ចេញសិទ្ធិរបស
- អ្នកចំពោះកន្លែងធ្វើការមានសុវត្ថិភាព និងសុខភាពល្អ។.
- របៀបដាក់ពាក្យបណ្តឹងប្រសិននិយោជករបស់អ្នកសងសឹកប្រឆាំងនឹងអ្នកចំពោះគ្រោះថ្នាក់កន្លែងធ្វើការ។.
សម្រាប់ម្ចាស់ពាណិជ្ជកម្ម
- តើត្រូវធ្វើអ្វី ប្រសិនបើបុគ្គលិករបស់អ្នកត្រូវរបួស។.
- ររបៀបស្នើសុំការប្រឹក្សាសុវត្ថិភាព និងសុខភាព។.
- របៀបដាក់របាយការណ៍ត្រីមាស។.
- សម្ភារៈហឹ្វកហាត់សុវត្ថិភាព។។.
- លិខិតអនុញ្ញាត និងការធ្វើអធិការកិច្ច។.
- តម្រូវការពាណិជ្ជកម្ម L&I។.
- ព័ត៌មានសម្រាប់ម្ចាស់អាជីវកម្មតូចៗ។.
សម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋកម្ម
ប្រសិនបើអ្នកជាជនរងគ្រោះនៃឧក្រិដ្ឋកម្មហឹង្សា កម្មវិធីសំណងជនរងគ្រោះនៃឧក្រិដ្ឋកម្ម (Crime Victims Compensation Program) អាចមានលទ្ធភាពជួយបាន។ សូមទូរស័ព្ទ 1-800-762-3716 ហើយចាំមួយភ្លែតខណៈពេលយើងទូរស័ព្ទទៅអ្នកបកប្រែដើម្បីជួយពួកយើង។.
ដាក់ពាក្យប្ដឹងលើសិទ្ធិទទួលបានជំនួយភាសា និងសិទ្ធិពលរដ្ឋផ្សេងទៀត
ចំណងជើងទី VI នៃច្បាប់សិទ្ធិពលរដ្ឋហាមឃាត់មិនឲ្យមានការរើសអើងដោយសារតែកត្តាពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍នៅក្នុងកម្មវិធី ឬសកម្មភាពណាមួយដែលទទួលបានមូលនិធិពីសហព័ន្ធ ឬជំនួយផ្នែកហិរញ្ញវត្ថុពីសហព័ន្ធផ្សេងទៀតនោះឡើយ។ ប្រសិនបើលោកអ្នកបានស្នើសុំសេវាកម្ម ហើយមិនបានទទួលសេវាកម្មទាំងនេះជាភាសាដែលលោកអ្នកពេញចិត្ត ឬលោកអ្នកមានអារម្មណ៍ថា ក្រសួងការងារ និងឧស្សាហកម្មបានរើសអើងប្រឆាំងនឹងរូបលោកអ្នក សូមទាក់ទងមកកាន់ Civil Rights Complaint Hotline (ខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកសិទ្ធិពលរដ្ឋ) របស់ L&I តាមរយៈលេខ 1-855-682-0778។ ជម្រើសផ្សេងទៀតសម្រាប់ការបំពេញបណ្ដឹងប្រឆាំងនឹងការរើសអើងរួមមានការទំនាក់ទំនងទៅកាន់៖ Washington State Office of the Attorney General (ការិយាល័យអគ្គព្រះរាជអាជ្ញារដ្ឋវ៉ាស៊ីនតោន) (ទូរស័ព្ទ៖ 1-800-551-4636), Washington State Human Rights Commission (គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋវ៉ាស៊ីនតោន) (ទូរស័ព្ទ៖ 1-800-233-3247), The U.S. Department of Labor (ក្រសួងការងារសហរដ្ឋអាមេរិក) (ទូរស័ព្ទ៖ 1-202-693-6500) និង Department of Justice (ក្រសួងយុត្តិធម៌) សហរដ្ឋអាមេរិក (ទូរស័ព្ទ៖ 1-855-856-1247)។